
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពលរដ្ឋប្រមាណ៦៦០នាក់ ចូលរួមអបអរសាទរ «រុក្ខទិវាជាតិ ៩កក្កដា» នៅស្រុកទឹកឈូ
កំពត៖ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ស្រុក បានដឹកនាំក្រុមការងារស្រុក មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋសរុបប្រមាណជាង ៦៦០នាក់ ចូលរួមដោយផ្ទាល់ ដើម្បីអបអរសាទរពិធី «រុ្ខទិវាជាតិ ៩កក្កដា» នៅបរិវេណសាលាឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលស្រុកទឹកឈូ។







