
មន្ទីររៀបចំដែនដីខេត្តកំពតពន្លឿនការចេញបណ្ណកម្មសិទ្ធិ និងជំរុញសេវាឌីជីថលឱ្យកាន់តែទូលំទូលាយ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានបន្តពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ការរៀបចំប្លង់គោលប្រើប្រាស់ដី និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលឱ្យកាន់តែទូលំទូលាយ ស្របតាមរបត់សង្គម និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិកម្មសិទ្ធិដីធ្លី និងការបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។







