
ភ្លៀងធ្លាក់ជាប់គ្នា៣ថ្ងៃក្នុងខេត្តកំពត ប៉ុន្តែមិនបង្កការជន់លិចនៅតាមក្រុងស្រុកឡើយ
អំឡុងពេល៣ថ្ងៃជាប់ៗគ្នានេះ ភ្លៀងបានធ្លាក់គ្របដណ្តប់នៅទូទាំងភូមិសាស្ត្រខេត្តកំពត ទាំងក្នុងកម្រិតខ្លាំង និងមធ្យម ប៉ុន្តែមិនបានបណ្តាលឱ្យក្រុង ស្រុកណាមួយរងការជន់លិចឡើយ។ ដោយឡែក ប្រជានេសាទនៅតំបន់សមុទ្រទឹកជ្រៅបានផ្អាកការចេញនេសាទជាបណ្តោះអាសន្ន ស្របតាមការជូនដំណឹងរបស់មន្ត្រីជំនាញ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។






