
ថ្នាក់ដឹកនាំខេត្តកំពតជំរុញអាជ្ញាធរមន្ត្រីជំនាញក្រុងស្រុកយកចិត្តទុកដាក់បណ្តុះកីឡាករឆ្នើមឲ្យបានច្រើន
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញ និងក្លិបកីឡាតាមបណ្តាក្រុង-ស្រុក បង្កើនការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងស្វែងរកកីឡាករឆ្នើមឱ្យបានកាន់តែច្រើន ដើម្បីត្រៀមចូលរួមប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។







