
៦ខែ ឆ្នាំ២០២៦ ការផលិតអំបិលនៅខេត្តកំពត សម្រេចបានជាង ៨ម៉ឺនតោន ខណៈលក់ចេញបានជាង ៦ម៉ឺនតោន
កំពត៖ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ការផលិតអំបិលនៅក្នុងខេត្តកំពតសម្រេចបានបរិមាណសរុបប្រមាណជាង ៨ម៉ឺនតោន ខណៈដែលអំបិលជាង ៦ម៉ឺនតោនត្រូវបានលក់ចេញទៅកាន់ទីផ្សារ។ នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ (MOI-TV) ស្ដីពី «វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត»។







