
អាជ្ញាធរខេត្តកំពតបន្តពង្រីកបណ្តាញទឹកស្អាត ខណៈប្រជាពលរដ្ឋជាង៧៤ភាគរយទទួលបានទឹកស្អាតប្រើប្រាស់
កំពត៖ រយៈពេល ២ឆ្នាំកន្លះ ចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦ វិស័យផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពតបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់ និងការពង្រីកបណ្តាញចែកចាយមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។







