
សមត្ថកិច្ចនិងពលរដ្ឋថាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានស្រុកឈូកកាន់តែល្អប្រសើរ
សមត្ថកិច្ច និងប្រជាពលរដ្ឋស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថាស្ថានភាពសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានស្រុកឈូក មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ហើយក្នុងនោះការងារបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ការគ្រប់គ្រងចរាចរណ៍តាមដងផ្លូវ ការបម្រើសេវារដ្ឋបាល និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏មានភាពល្អប្រសើរផងដែរ។







