
ស្រុកឈូកបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រព័ន្ធអប់រំដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព
កំពត៖ មន្ត្រីជំនាញ និងគ្រូបង្រៀនបានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មីរបស់វិស័យអប់រំ ពីការរៀននិងបង្រៀនតាមបែបប្រពៃណីដែលថ្នាក់រៀនមានតែសៀវភៅ និងក្តារខៀន មកជាការសិក្សានៅក្នុងថ្នាក់រៀនឌីជីថល ឬ «ថ្នាក់រៀនឆ្លាតវៃ» ដែលភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកទាំងមូល នេះគឺជាសក្ខីភាពនៃការវិវត្តដែលកំពុងផ្តល់ឱកាសកាន់តែទូលំទូលាយសម្រាប់សិស្សានុសិស្សគ្រប់រូប។







