
ពលរដ្ឋស្រុកឈូកថាផលិតផលនិងកសិផលក្នុងស្រុករបស់ពួកគេកំពុងមានទីផ្សារនិងការគាំទ្រខ្លាំង
កំពត៖ អាជីវករលក់ទាអាំង ម្ចាស់សិប្បកម្មកែច្នៃប្រេងដូង និងកសិករម្ចាស់ចម្ការដូងនៅស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថាពួកគេកំពុងសប្បាយរីករាយក្នុងការប្រកបមុខរកស៊ីទទួលទាន ព្រោះផលិតផល និងកសិផលក្នុងស្រុក របស់ពួកគេ មានការនិយមគាំទ្រប្រើប្រាស់ និងទទួលទានកាន់តែច្រើនឡើងៗ។ ពួកគេគ្រោងពង្រីក និងកែច្នៃបង្កើនមុខរបរបន្ថែមដើម្បីលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរ ចូលរួមចំណែកអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល។







