
កូនឈើចំនួន ១ ៥០០ដើម ត្រូវបានដាំនៅស្រុកដងទង់
កំពត៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានជួបជុំគ្នាចូលរួមដោយផ្ទាល់ ដាំដើមឈើចំនួន ១ ៥០០ដើម នៅទីតាំងចំនួន ៣កន្លែង ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត ដើម្បីបង្កើនគម្របបៃតង និងថែរក្សាបរិស្ថាន។ នេះបើតាមការផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរបរិស្ថានខេត្តកំពត នៅថ្ងៃទី១៨ ខែកក្កដានេះ។







