
អាជ្ញាធរនិងមន្ត្រីជំនាញស្រុកឈូកបន្តខិតខំជំរុញ និងលើកកម្ពស់សក្តានុពលវិស័យកសិកម្ម
កំពត៖ អាជ្ញាធរ និងមន្ត្រីជំនាញកសិកម្មស្រុកឈូក បានឲ្យដឹងថា កសិកម្មជាវិស័យស្នូលសម្រាប់ស្រុកឈូកក្នុងការជួយស្តារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចស្រុកក៏ដូចជាខេត្តកំពត។ ហើយបច្ចុបុបន្នស្រុកកំពុងតែយកចិត្តទុកដាក់ ជំរុញ និងលើកកម្ពស់ដល់ការដាំ ការចិញ្ចឹម និងការផ្សព្វផ្សាយដើម្បីស្វែងរកទីផ្សារជូនពលរដ្ឋ ខណៈដែលវិសាលភាពផ្ទៃដីកសិកម្មមានដល់ជិត៥ម៉ឺនហិកតា។







