
ពលរដ្ឋសម្តែងការពេញចិត្តចំពោះការផ្ដល់សេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឈូក
កំពត៖ ពលរដ្ឋរស់នៅក្នុងស្រុកឈូក ដែលមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅនៅមន្ទីរពេទ្យបង្អែកស្រុកឈូក បានសម្ដែងការពេញចិត្ត ចំពោះការផ្ដល់សេវាព្យាបាលសុខភាពថា បុគ្គលិកមានភាពរួសរាយរាក់ទាក់ យកចិត្តទុកដាក់ មានជំនាញច្បាស់លាស់អាចជឿទុកចិត្តបាន។ ទន្ទឹមនឹងនោះដែរប្រជាពលរដ្ឋអ្នកទទួលសេវាព្យាបាលនៅតែចង់អោយមានការយកចង់ចិត្តទុកដាក់ លើការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។







