
មន្ត្រីសុខាភិបាលណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម
កំពត៖ មន្ត្រីសុខាភិបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានខ្ជាប់ខ្ជួន ក្នុងអំឡុងរដូវវស្សា ខណៈចំនួនអ្នកកើតជំងឺនេះនៅក្នុងខេត្តមានការកើនឡើងបើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋពីវិធីការពារ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមមូលដ្ឋាន។







