
ជំនាញឌីជីថលជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់រូបដើម្បីអាចប្រកួតប្រជែងនៅក្នុងទីផ្សារការងារ
សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំខេត្តកំពតបានគូសបញ្ជាក់ថា ជំនាញឌីជីថលលែងជា «ជម្រើស» ទៀតហើយ ប៉ុន្តែវាបានក្លាយជា «តម្រូវការចាំបាច់ដាច់ខាត» សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់និស្សិត ដែលត្រូវត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារប្រកួតប្រជែង។ហើយការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) នឹងក្លាយជាឧបករណ៍ និងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយដោះស្រាយបញ្ហាស្មុគស្មាញ បង្កើនប្រសិទ្ធភាពការងារ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។







