
កូនឈើចំនួន ១៣០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តព្រែកត្នោត
កំពត៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តកំពត សហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអ្នកពាក់ព័ន្ធ បាននាំយកកូនឈើចម្រុះប្រមាណ ១៣០ដើម ទៅដាំនៅក្នុងបរិវេណវត្តព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ដើម្បីលើកកម្ពស់សោភ័ណភាព ការពារបរិស្ថាន និងជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ នេះបើតាមការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរបរិស្ថានខេត្តកំពត។







