
រដ្ឋលេខាធិការក្រសួងអធិការកិច្ចលើកទឹកចិត្តមន្ត្រីឲ្យបន្តខិតខំបំពេញភារកិច្ចតួនាទីឲ្យកាន់តែប្រសើរ
កំពត៖ រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានបានជំរុញលើកទឹកចិត្ត ដល់មន្ត្រីមន្ទីរអធិការកិច្ចខេត្តកំពតឲ្យ ខិតខំប្រឹងប្រែងអនុវត្តភារកិច្ច តួនាទីរបស់ខ្លួនដោយផ្អែកលើយុទ្ធសាស្ត្រ "ព៤ជ៤" របស់ក្រសួង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីពង្រឹងភាពយុត្តិធម៌ តម្លាភាព អភិបាលកិច្ចល្អ និងទំនុកចិត្តលើស្ថាប័នសាធារណៈ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការកែលម្អប្រសិទ្ធភាពការងាររបស់ស្ថាប័នរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។







