
ស្រុកជុំគិរីប្រែក្លាយពីតំបន់ដាច់ស្រយាលមកជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម និងសេដ្ឋកិច្ចពិសេស
កំពត៖ អាជ្ញាធរស្រុកជុំគិរីបានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកជុំគិរីបានប្រែក្លាយមុខមាត់ថ្មី លើសពីការរំពឹងទុក បច្ចុប្បន្នស្រុកមានរោងចក្របាននិងកំពុងដំណើរការរៀបចំ ជាង១០រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ទីតាំងដែលទីតាំងនិមួយៗ ត្រូវការបុគ្គលិក កម្មករ រាប់ម៉ឺននាក់ ខណៈដែលស្រុកមានពលរដ្ឋសរុបប្រមាណជាង៥ម៉ឺននាក់ប៉ុណ្ណោះ។អាជ្ញាធររំពឹងថា អនាគតដ៏ខ្លីខាងមុខ វិស័យឧស្សាហកម្ម និងជំរុញសេដ្ឋកិច្ចពលរដ្ឋស្រុកជុំគិរីឲ្យកាន់តែប្រសើរឡើងថែមទៀត។







