
អាជ្ញាធរស្រុកទឹកឈូ និងក្រុមយុវជននាំយកអំណោយឧបត្ថម្ភជូនពលរដ្ឋជួបគ្រោះថ្នាក់ និងមានជីវភាពខ្វះខាត
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកទឹកឈូ សហការជាមួយក្រុមយុវជន ស.ស.យ.ក បានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋជួបគ្រោះថ្នាក់ដោយចៃដន្យដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាត រស់នៅក្នុងភូមិមានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ដើម្បីជួយសម្រាលបន្ទុកគ្រួសារបានមួយកម្រិត។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ផេកផ្លូវការ «បេះដូងទឹកឈូ»។







