
រដ្ឋបាលខេត្តកំពត និងក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចពិភាក្សាអំពី «បច្ចុប្បន្នកម្មអនុក្រឹត្យការគ្រប់គ្រងការវិនិយោគសាធារណៈ»
កំពត៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពត បានសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចពិភាក្សាលម្អិតមួយ ដើម្បីធ្វើ “បច្ចុប្បន្នកម្មអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ” នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។







