
ការលើកកម្ពស់គុណភាពអប់រំគឺជាការបង្កើនឱកាសសិក្សា និងអភិវឌ្ឍន៍សមត្ថភាពយុវជនដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ
កំពត៖ ប្រធានអង្គការមូលនិធិអាស៊ានដើម្បីអប់រំនិងអភិវឌ្ឍបានលើកឡើងថា ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណភាពអប់រំ បង្កើនឱកាសសិក្សា និងអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខណៈរាជរដ្ឋាភិបាលអាណត្តិទី៧បានចាត់ទុកវិស័យអប់រំជាវិស័យចំបងមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីរួមគ្នាសម្រេចគោលដៅកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០២៥។







