
សមត្ថកិច្ចគ្រប់មូលដ្ឋានក្នុងខេត្តកំពតកំពុងមមាញឹកក្នុងធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ
កំពត៖ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ទាំងនៅអធិការ និងនៅប៉ុស្តិ៍មូលដ្ឋានទូទាំងខេត្តកំពត ជារៀងរាល់ថ្ងៃមានភាពមមាញឹកខ្លាំង ជាមួយនឹងការផ្តល់សសេវារដ្ឋបាល ពិសេសការធ្វើអត្តញ្ញាណប័ណ្ណថ្មី និងការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណចាស់ផុតកំណត់។ សមត្ថកិច្ចថាអត្តសញ្ញាណប័ណ្ណ ជាត្រូវការចាំបាច់បំផុតសម្រាប់ពលរដ្ឋគ្រប់រូប ដូច្នេះលោកស្នើដល់មន្ត្រីសមត្ថកិច្ចជំនាញ ត្រូវបន្តប្រឹងប្រែងធ្វើជូនឲ្យបានឆាប់រហ័ស។







