
សមត្ថកិច្ចថាស្រុកជុំគិរីគ្មានករណីឆបោកតាមប្រព័ន្ធអនឡាយទេ ខណៈបទល្មើសផ្សេងៗថយចុះ
កំពត៖ លោកអធិការស្រុកជុំគិរី បានបញ្ជាក់ថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ នៅទូទាំងស្រុកមានភាពល្អប្រសើរ ព្រោះការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់។ ហើយជាពិសេស ការលបលួចបើកទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ មិនមានទេ ទោះស្រុកមានរោងចក្រ និងជនបរទេសស្នាក់នៅ និងធ្វើការច្រើនក៏ដោយ។







