
មណ្ឌលសុខភាពដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពជូនពលរដ្ឋនៅស្រុកជុំគិរី
កំពត៖ ស្រុកជុំគិរីមិនមានមន្ទីរពេទ្យបង្កែកទេ មានតែមណ្ឌលសុខភាពចំនួន៦មណ្ឌលនៅទូទាំង៧ឃុំ ប៉ុន្តែពលរដ្ឋមានការពេញចិត្ត ចំពោះការផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅនៅតាមមណ្ឌលសុខភាពណាស់ ព្រោះបុគ្គលិកពេទ្យមានភាពរួសរាយរាក់ទាក់ ប្រចាំការ២៤ម៉ោង និងមានថ្នាំ និងសម្ភារៈប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ ពួកគាត់ស្នើឲ្យមន្ត្រីជំនាញបន្តយកចង់ចិត្តទុកដាក់ផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរនិងជាបង្អែកសុខភាពដ៏រឹងមាំ។







