
ពលរដ្ឋក្នុងស្រុកជុំគិរីបង្ហាញភាពជឿជាក់លើការផ្ដល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ
កំពត៖ ពលរដ្ឋរស់នៅក្នុងស្រុកជុំគិរីបានសម្ដែងការពេញចិត្តចំពោះការបម្រើសេវានៅការិយាល័យច្រកចេញចូលតែមួយស្រុកជុំគិរី ដោយបាននិងកំពុងខិតខំយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនប្រសិទ្ធិភាព តម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ។ យ៉ាងណាក៏ដោយ ពលរដ្ឋស្នើឲ្យមន្រ្តីការិយាល័យចក្របន្តយកចិត្តទុកដាក់លើការផ្ដល់សេវាឲ្យកាន់តែមានភាពល្អប្រសើរជាងនេះបន្ថែមទៀត។







