
ស្រុកជុំគិរីមានទំនប់ទឹកព័ទ្ធជុំវិញ អំណោយផលដល់ការធ្វើស្រែបានរហូតដល់ ២ ទៅ ៣ដងក្នុងមួយឆ្នាំៗ
កំពត៖ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិកររស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត បានសម្តែងក្តីរីករាយ និងលើកឡើងនៅសប្តាហ៍នេះថា សកម្មភាពបង្កបង្កើនផលស្រូវនៅក្នុងស្រុកជុំគិរី អាចធ្វើទៅបានរហូតដល់ ២ ឬ ៣ដងក្នុងមួយឆ្នាំ ដែលកត្តានេះកើតឡើងទៅបាន ដោយសារតែតំបន់នោះមានប្រព័ន្ធទំនប់ទឹកជាច្រើនព័ទ្ធជុំវិញ។







