
អភិបាលស្រុកក្រគរ ចូលរួមបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញជូនបុគ្គលិកសហគ្រាស និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ និងលោក កុល ប៊ុនធឿន តំណាងមន្ទីរការងារខេត្តពោធិ៍សាត់ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញ និងប្រគល់វិញ្ញាបនបត្រជូនបុគ្គលិកក្រុមហ៊ុនសហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះ គឺជារៀបចំឡើងតាមរយៈកិច្ចសហការរវាង វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ និង ក្រុមហ៊ុន ថូភេក ឯ.ក / អ៊ីមែកស៍ ឯ.ក ដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងវិស័យឧស្សាហកម្ម











