
អាជ្ញាធរស្រុកទឹកឈូ ចុះសម្រុះសម្រួលវិវាទដីធ្លី ១កន្លែង បានដោយជោគជ័យ ជូនពលរដ្ឋនៅឃុំកំពង់ក្រែង
កំពត៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារស្រុក និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ចុះសម្រុះសម្រួលដោះស្រាយវិវាទដីធ្លី ១កន្លែង ដោយបានឈានដល់កិច្ចព្រមព្រៀងសះជា និងបញ្ចប់ទំនាស់ដោយសន្តិវិធី កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងដីដែលមានវិវាទផ្ទាល់ ស្ថិតក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដើម្បីបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការ និងបង្កើតភាពសុខសាន្តជូនប្រជាពលរដ្ឋ។ នេះបើយោងតាមផេកផ្លូវការរបស់លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ។







