
(វិដេអូ)អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃឈ្នួល នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃឈ្នួល នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦

អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃឈ្នួល នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦













កំពត៖ មន្ទីរបរិស្ថានខេត្តកំពត បានជូនដំណឹងដល់សាធារណជនអំពីស្ថានភាពគុណភាពខ្យល់កម្រិត «ល្អណាស់» នៅក្នុងក្រុងកំពត និងតាមបណ្តាខេត្តមួយចំនួនទៀត នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីលទ្ធផលនៃការតាមដានបង្ហាញថា កំហាប់ភាគល្អិតនិចលក្នុងខ្យល់មានកម្រិតទាបជាងស្តង់ដារកំណត់ តាមរយៈការវាស់វែង និងគណនាសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ក្រសួងបរិស្ថានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។


កំពត៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពត និងជាប្រធាន ស.ស.យ.ក ស្រុកទឹកឈូ បានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក ស្រុក ពិភាក្សា និងរៀបចំ «យុទ្ធនាការចែករំលែកក្តីស្រឡាញ់» នៅស្រុកទឹកឈូ ដើម្បីជួយសម្រួល និងគាំទ្រដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ តាមរយៈការផ្តល់សេវាផ្ញើមធ្យោបាយធ្វើដំណើរ អាហារ ទឹកសុទ្ធ និងកន្លែងស្នាក់នៅដោយមិនគិតថ្លៃ។ នេះបើតាមការផ្សាយក្នុងផេករបស់ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ។


កំពត៖ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានជំរុញសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ ចូលរួមដាំ និងថែរក្សាដើមឈើឱ្យបានច្រើន ដើម្បីបង្កើនបរិស្ថានបៃតង កាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបន្សល់ទុកធនធានធម្មជាតិដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ហើយថា «ដាំដើមឈើថ្ងៃនេះ ដើម្បីជីវិតថ្ងៃស្អែក»។


កំពត៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសម្របសម្រួល និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ជូនប្រជាពលរដ្ឋមកពីស្រុកអង្គរជ័យ និងក្រុងកំពត នៅសាលាខេត្តកំពត មុនពេលចូលរួមដឹកនាំកិច្ចប្រជុំ ដើម្បីជួយកាត់បន្ថយការលំបាក សម្រួលការធ្វើដំណើរ និងផ្តល់យោបល់តម្រង់ទិសផ្លូវច្បាប់លើបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការផ្សាយរបស់ផេក«រដ្ឋបាលខេត្តកំពត»។
