
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២៦

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២៦













កំពត៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តកំពត បានសហការជាមួយរដ្ឋបាលស្រុកអង្គរជ័យ ចុះប្រមូលព័ត៌មាន និងផលិតមាតិកាផ្សព្វផ្សាយអំពីវឌ្ឍនភាព និងសក្តានុពលនានាក្នុងស្រុកអង្គរជ័យ តាមរយៈការប្រមូលទិន្នន័យផ្ទាល់លើវិស័យសំខាន់ៗ ដើម្បីទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរ និងលើកកម្ពស់កិត្តិនាមរបស់ស្រុក។


ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពាវនាវឱ្យសាធារណជន និងអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយសារតែឥទ្ធិពលនៃព្យុះទី១៤ ឈ្មោះ «កុជីរ៉ា» (Kujira) និងព្យុះទី១៣ ឈ្មោះ «ដុលហ្វីន» (Dolphin) បានបង្កើនកម្លាំងរបបខ្យល់មូសុងនិរតី ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរដោយផ្ទាល់នៃព្យុះទាំងពីរនេះក៏ដោយ។


ដើម្បីទទួលបាននូវព័ត៌មាន និងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ អភិបាលខេត្តកំពតបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបញ្ចូលខ្លួនជាសមាជិកនៅគ្រប់ក្រុមគ្រួសារក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបាននៅកៀកជាមួយប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ស្មៀនឃុំ-សង្កាត់នៅទូទាំងខេត្តកំពត ត្រូវយកបេះដូងទៅបំរើប្រជាពលរដ្ឋ កុំមានការគាបសង្កត់ គេតប្រវ័ញ្ញផលប្រយោជន៍ពីពលរដ្ឋ ពិសេសត្រូវពិនិត្យឱ្យបានច្បាស់នូវអក្ខរាវិរុទ្ធពេលចុះសំបុត្រអត្រានុកោលដ្ឋានជូនពួកគាត់។


កំពត៖ រដ្ឋបាលស្រុកឈូក បានចេញសេចក្តីបំភ្លឺព័ត៌មាន នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីបដិសេធជុំវិញការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់សារព័ត៌មាន រស្មីខេមបូឌាឡាយ៍ និង សារព័ត៌មាន ថ្មីៗ ប៉ុស្តិ៍ TV Online ដែលបានចោទប្រកាន់ថាមានការសាងសង់រោងចក្រលើដីបម្រុងទុកនៅភូមិពស់ពង ឃុំនារាយណ៍ ដោយអាជ្ញាធរបានបង្ហាញឯកសារផ្លូវការ ប្លង់កម្មសិទ្ធិ និងបញ្ជាក់ថាការសាងសង់នោះមានច្បាប់ត្រឹមត្រូវលើដីកម្មសិទ្ធិឯកជនពិតប្រាកដ។
