
ទំពាំងត្រាច ឬទំពាំងក្រហមនៅស្រុកអង្គរជ័យ ខេត្តកំពត ដុះតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ
កំពត៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត កំពុងប្រមូលផល «ទំពាំងត្រាច» ឬ «ទំពាំងក្រហម»នៅតាមតំបន់ភ្នំ ដែលជាបន្លែធម្មជាតិដុះតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ នៅចន្លោះខែឧសភា ដល់ខែកញ្ញា ពោលគឺនៅពេលមានភ្លៀងធ្លាក់ ដើម្បីយកមកកែច្នៃធ្វើជាមុខម្ហូបអាហារផ្សេងៗសម្រាប់បរិភោគ ដោយសារទំពាំងប្រភេទនេះផ្តល់នូវរសជាតិឆ្ងាញ់ប្លែកខុសពីទំពាំងទូទៅ។








