
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងពិនិត្យស្ថានភាពឥទ្ធិពល អែលនីណូ
កំពត៖ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រោះមហន្តរាយ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងវាយតម្លៃស្ថានភាពជាក់ស្តែង នៅសាលប្រជុំសាលាខេត្តកំពត នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងទប់ទល់ និងកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពលនៃបាតុភូត អែលនីណូ (El Niño) ក្នុងភូមិសាស្ត្រខេត្ត។







