
រដ្ឋបាលក្រុងកំពត ស្នើឱ្យអាជីវកម្មថតចម្លងឯកសារផ្អាកសកម្មភាព ៣ថ្ងៃ ក្នុងអំឡុងពេលប្រឡងបាក់ឌុប
កំពត៖ រដ្ឋបាលក្រុងកំពត បានចេញសេចក្តីជូនដំណឹងស្នើសុំឱ្យម្ចាស់អាជីវកម្មថតចម្លងឯកសារគ្រប់ប្រភេទក្នុងភូមិសាស្ត្រក្រុង ផ្អាកការធ្វើអាជីវកម្មបណ្ដោះអាសន្ន នៅតាមទីតាំងអាជីវកម្មក្នុងក្រុងកំពត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណង ចូលរួមចំណែករៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងការពារសន្តិសុខ ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយ អំពាវនាវឱ្យអាជីវករទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។







