
អភិបាលខេត្តកំពតប្រកាសនៅតែផ្តល់រង្វាន់ម៉ូតូ ១គ្រឿងដល់សិស្សដែលប្រឡងបាននិទ្ទេស A
កំពត៖ អភិបាលខេត្តបានផ្តល់កម្លាំងចិត្តដល់បេក្ខជនក្នុងខេត្តកំពតទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួនដែលបានសិក្សារយៈពេល១២ឆ្នាំកន្លងមកនេះ ដើម្បីប្រឡងជាប់ហើយទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដែលនេះគឺជាការតបស្នងសងគុណដល់ឪពុកម្តាយ ក៏ដូចជាចូលរួមអភិវឌ្ឍជាតិមាតុភូមិ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ បេក្ខជនដែលប្រឡងជាប់បាននិទ្ទេស A នៅតែទទួលបានរង្វាន់ម៉ូតូមួយគ្រឿងដដែល ខណៈឆ្នាំមុនខេត្តមានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៨៨នាក់។







