
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកទឹកឈូ រៀបចំចម្អិនអាហារ និងខ្ចប់ជូនបេក្ខជនប្រឡងបាក់ឌុប
កំពត៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ រួមជាមួយមន្ត្រីរាជការស្រុក និងក្រុមយុវជន បានរួមគ្នារៀបចំ ដាំបាយ និងខ្ចប់ម្ហូបអាហារ ដើម្បីចែកជូនដល់បេក្ខជនដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅតាមមណ្ឌលប្រឡងនានាក្នុងស្រុកទឹកឈូ សំដៅសម្រួលដល់ការហូបចុក និងកាត់បន្ថយការចំណាយរបស់សិស្សានុសិស្សក្នុងកំឡុងពេលប្រឡង។ នេះបើតាមទំព័រហ្វេសប៊ុក«បេះដូងទឹកឈូ»។







