
ស្នងការដ្ឋាននគរបាលខេត្តកំពត ដាក់ពង្រាយកម្លាំងជាង ២០០ នាក់ ការពារសន្តិសុខការប្រឡងបាក់ឌុប ឆ្នាំ២០២៦
កំពត៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងសមត្ថកិច្ចសរុបចំនួន ២៣៧ នាក់ ត្រូវបានចាត់តាំង និងប្រើប្រាស់ ដើម្បីចុះការពារសន្តិសុខ និងសុវត្ថិភាព នៅជុំវិញបរិវេណមណ្ឌលប្រឡងទាំង ៧ ក្នុងក្រុងកំពត ស្រុកទឹកឈូ និងស្រុកអង្គរជ័យ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦។







