
បេក្ខជនប្រឡងបាក់ឌុបខេត្តកំពតបង្ហាញការពេញចិត្តចំពោះដំណើរការប្រឡងព្រឹកថ្ងៃទី១
កំពត៖ បេក្ខជនប្រឡងបាក់ឌុបនៅខេត្តកំពតបានបង្ហាញការពេញចិត្ត ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ទាំង ក្រៅមណ្ឌល និងក្នុងបន្ទប់ប្រឡង ពិសេសការរិតបន្តឹងមិនឲ្យបេក្ខជនសួរនាំ ឬងាកមើលគ្នា គឺប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនទាំងស្រុង។ ហើយការប្រឡង២វិញ្ញាសាព្រឹកមិញនេះ ពួកគាត់បញ្ជាក់ថាធ្វើត្រូវច្រើន ខណៈអាណាព្យាបាល និងអាជ្ញាធរកំពុងខិតខំជំរុញលើកទឹកចិត្តបេក្ខជនឲ្យប្រឡងជាប់និន្ទេសល្អ។







