
គណៈប្រតិភូអន្តរក្រសួងចុះពិនិត្យលទ្ធផលថែទាំផ្លូវជនបទ៤ខ្សែនិងបំពាក់ផ្លាកសញ្ញាចរាចរណ៍លើផ្លូវ៥ខ្សែនៅខេត្តកំពត
កំពត៖ គណៈប្រតិភូអន្តរក្រសួង បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជនបទ៤ខ្សែ ក្រាលកៅស៊ូDBST និងបំពាក់ផ្លាកសញ្ញាចរាចរណ៍៣១៥ផ្លាកលើផ្លូវ៥ខ្សែនៅខេត្តកំពត ដោយវាយតម្លៃថា ការងារដំណាក់កាលទី១ សម្រេចបានតាមផែនការ និងឯកភាពទទួលយកលទ្ធផល ដើម្បីបន្តការងារឱ្យមានគុណភាព និងធានាប្រយោជន៍ជូនប្រជាពលរដ្ឋ។







