
ការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយស្រុកអង្គរជ័យមានការកើនឡើង
កំពត៖ មន្ត្រីជំនាញបានលើកឡើងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ការិយាល័យច្រកចេញចូលតែមួយស្រុកអង្គរជ័យ បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបជាង៥ពាន់សេវា គឺមានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០២៥។ កំណើននេះបង្ហាញពីការជឿទុកចិត្ត ទៅលើប្រសិទ្ធភាព នៃការផ្តល់សេវាប្រកបដោយ គុណភាព តម្លាភាព ប្រសិទ្ធភាព។







