ក្រសួងព័ត៌មានជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិ អំពី ការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា

ក្រសួងព័ត៌មានជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិ អំពី ការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា

ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ មេត្តា ជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងព័ត៌មាននឹងបើកដំណើរការចុះឈ្មោះអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានបំណង ផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំខាងលើតាមរយៈគេហទំព័រ www.ccos.gov.kh ចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីយកបណ្ណសម្គាល់ខ្លួន។

ច្បាប់ចរាចរណ៍ផ្លូវគោកសាលាគណខេត្តប៉ៃលិន

ព័ត៌មានពាក់ព័ន្ធ

សេចក្ដីជូនដំណឹង៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ប្រកាសជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថ
សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ប្រកាសជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថ
ខេត្តប៉ៃលិន ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងដល់សិស្ស និស្សិត និងស្រទាប់យុវជនទាំងអស់ឱ្យបានជ្រាបថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងដំណើរការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យអង្គភាពកងរាជអាវុធហត្ថ។ ចំពោះយុវជនដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងជួរកងរាជអាវុធហត្ថ ប្រកបដោយមនសិការ ស្នេហាជាតិ និងមានឧត្ដមគតិខ្ពស់ក្នុងការបម្រើជាតិមាតុភូមិ អាចអញ្ជើញមកទំនាក់ទំនងដកពាក្យ និងដាក់ពាក្យស្នើសុំចូលបម្រើការងារដោយឥតគិតប្រាក់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត រយៈពេល ៥ថ្ងៃ
សេចក្តីជូនដំណឹង
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត រយៈពេល ៥ថ្ងៃ
ខេត្តប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដំណើរការចុះអនុវត្តការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយប្រើប្រាស់រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត (ឆៀកចល័ត) ជូនដល់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទនៅក្នុងខេត្ត ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីចំនួន៣ភូមិ នៅឃុំស្ទឹងត្រង ស្រុកសាលាក្រៅ
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីចំនួន៣ភូមិ នៅឃុំស្ទឹងត្រង ស្រុកសាលាក្រៅ
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារ ហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដី ចំនួន៣ភូមិគឺ ភូមិស្ទឹងត្រង់ មានចំនួន ១៦១ក្បាលដី ភូមិថ្នល់បត់ មានចំនួន ២៥៧ក្បាលដី និងភូមិទួលខ្ពស់ មានចំនួន ៦៨៥ក្បាលដី ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបានជ្រាបថា៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជា សាធារណៈ នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រង ជាជនបរទេស ដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូនកម្មករនិយោជិតខ្មែរ
សេចក្តីជូនដំណឹង
សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រង ជាជនបរទេស ដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូនកម្មករនិយោជិតខ្មែរ
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ ចេញថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ បន្ទាប់ពីក្រសួងទទួលបានបណ្តឹងពីកម្មករ-និយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់លើរូបភាព និង សំឡេងពីកាមេរ៉ាសុវត្ថិភាព ស្តាប់ការបំភ្លឺរបស់សាក្សី និង ការសារភាពរបស់សាមីជនដែលជាអ្នកគ្រប់គ្រងជនបរទេសទាំង ២ រូប ក្នុងនោះ ម្នាក់បម្រើការងារនៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង ឯ.ក ស្ថិតនៅខេត្តកណ្ដាល និង ម្នាក់ទៀតនៅរោងចក្រ មីង យ៉ាង អ៊ិនដាស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ចូលរៀនថ្មីឆ្នាំសិក្សា ២០២៦-២០២៧ វគ្គសិក្សាជំនាញដោយឥតបង់ថ្លៃ១០០%
សេចក្តីជូនដំណឹង
ចូលរៀនថ្មីឆ្នាំសិក្សា ២០២៦-២០២៧ វគ្គសិក្សាជំនាញដោយឥតបង់ថ្លៃ១០០%
🛠ប្រសិនបើប្អូនៗកំពុងស្វែងរកផ្លូវមួយដែល "រៀនឆាប់ចេះ ឆាប់បានការងារធ្វើ និងមានប្រាក់ចំណូលច្បាស់លាស់" ការសិក្សានៅ គ្រឹះស្ថាន TVET (ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ) គឺជាជម្រើសដ៏ឆ្លាតវៃបំផុត! សូមទំនាក់ទំនងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន (PLPTC) ☎️ លេខទូរស័ព្ទទំនាក់ទំនង 077 515 779 / 086 772 077 កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃនេះតទៅ! 📞 ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ១២៩៧ (ខលដោយមិនគិតថ្លៃ) អត្ថបទ៖ វួច ពឿន ប្រភព៖មន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីប្រកាស ស្តីពី ការខូចខាត វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
សេចក្តីជូនដំណឹង
សេចក្តីប្រកាស ស្តីពី ការខូចខាត វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ខ្ញុំបាទ ឈ្មោះ ប៉ុល សំអាង ភេទប្រុស កើតឆ្នាំ ១៩៦៧ សញ្ជាតិខ្មែរ ប្រពន្ធឈ្មោះ ប៉េង សាម៉េត កើតឆ្នាំ១៩៧៣ សញ្ជាតិខ្មែរ។ មានទីលំនៅបច្ចុប្បន្ន ភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាន់អត្តសញ្ញាប័ណ្ណ លេខ ២១០០០៣០២១ និង ២១០០០៣០២២។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

វិស័យឯកជនជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល
ព័ត៌មានក្នុងខេត្ត

វិស័យឯកជនជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល

កំពត÷ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខសិស្សានុសិស្ស និងគ្រួសារខ្វះខាតផ្នែកជីវភាព ព្រមទាំងផ្តល់អំណោយជាសម្ភារៈសិក្សា ក៏ដូចជាគ្រឿងឧបភោគបរិភោគនៅសង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឯកជនបានអះអាងថា គ្រប់កាលៈទេសៈ វិស័យឯកជនតែងត្រៀមសហការជានិច្ចជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដើម្បីគាំទ្រការអភិវឌ្ឍធនធានមនុស្ស។ មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា កិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលជាកត្តាដែលមិនអាចខ្វះបានក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងជាង ៩ម៉ឺនកូនត្រូវបានព្រលែងក្នុងស្រះទន្លេនាម ស្រុកអង្គរជ័យ ដើម្បីទុកជាប្រយោជន៍សម្រាប់ពលរដ្ឋ
ព័ត៌មានក្នុងខេត្ត

កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងជាង ៩ម៉ឺនកូនត្រូវបានព្រលែងក្នុងស្រះទន្លេនាម ស្រុកអង្គរជ័យ ដើម្បីទុកជាប្រយោជន៍សម្រាប់ពលរដ្ឋ

ដើម្បទុកជាប្រយោជន៍ដល់ពលរដ្ឋក្នុងភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ដែលប្រើប្រាស់ស្រះទឹកទន្លេនាម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត រួមនឹងអាជ្ញាធរស្រុក ខេត្ត និងប្រជាពលរដ្ឋ បានព្រលែងកូនត្រី កូនបង្កង និងខ្យងប្រមាណជាង ៩ម៉ឺនកូនទៅក្នុងស្រះ ដើម្បីទុកបំរើផលប្រយោជន៍ពលរដ្ឋនាពេលខាងមុខ។ ស្រះទឹកទន្លេនាមនេះត្រូវបានស្តារឡើងវិញដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បន្ទាប់ពីមានការសំណូមពរពីព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីទាញយកទឹកមកប្រើប្រាស់។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សិស្សទី១២នៃវិទ្យាល័យហ៊ុនសែនព្រែកត្នោតក្រុងបូកគោប្រឡងជាប់បាក់ឌុប១០០% ២ឆ្នាំជាប់ៗគ្នា
ព័ត៌មានក្នុងខេត្ត

សិស្សទី១២នៃវិទ្យាល័យហ៊ុនសែនព្រែកត្នោតក្រុងបូកគោប្រឡងជាប់បាក់ឌុប១០០% ២ឆ្នាំជាប់ៗគ្នា

កំពត៖ សិស្សថ្នាក់ទី១២នៃសាលាវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០% និងមានសិស្សទិន្ទេសA ច្រើននាក់ ២ឆ្នាំជាប់ៗគ្នា។បើតាមការបញ្ជាក់របស់នាយកសាលាថា ឆ្នាំក្រោយសិស្សលោកនៅតែប្រឡងជាប់១០០% ហើយអាចមានសិស្សនិទ្ទេសល្អកើនឡើងផងដែរ ដោយសារសាលាមានផែនការ គោលការណ៍បង្រៀន និងតាមដានលទ្ធផលសិក្សារបស់សិស្សម្នាក់ៗយ៉ាងច្បាស់លាស់ ពិសេសការធ្វើតេស្តស្តង់ដា នៅមុនថ្ងៃប្រឡង។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អត្រាសិស្សប្រឡងជាប់បាក់ឌុបនៅខេត្តកំពតបន្តកើនឡើងជាងឆ្នាំមុន
ព័ត៌មានក្នុងខេត្ត

អត្រាសិស្សប្រឡងជាប់បាក់ឌុបនៅខេត្តកំពតបន្តកើនឡើងជាងឆ្នាំមុន

កំពត៖ សិស្សនុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពត សម័យប្រឡង១០ សីហា ២០២៦ បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលបានឃើញលទ្ធផលរបស់ខ្លួន និងមិត្តភក្តិ ល្អប្រសើរលើសការរំពឹងទុក។ ទោះបីសិស្សនិទ្ទេសA ថយចុះ២៦ក៏ពិត្តមែន ប៉ុន្តែអត្រាសិស្សជាប់ទូទាំងខេត្តមានការកើនឡើងខ្ពស់ជាងឆ្នាំមុន។ ពួកគេបានថ្លែងអំណរគុណដល់ មាតាបិតា លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ និងសូមលើកទឹកចិត្ត ដល់សិស្សដែលប្រឡងមិនទាន់ជាប់ សូមកុំបាក់ទឹកចិត្ត និងអស់សង្ឃឹម។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ក្រសួងព័ត៌មានជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិ អំពី ការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា - មន្ទីរព័ត៌មានខេត្តកំពត