
បេក្ខជនប្រឡងបាក់ឌុបនៅស្រុកអង្គរជ័យរំពឹងជាប់និទ្ទេសល្អដោយសារមានការជំរុញលើកទឹកចិត្ត
កំពត៖ ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានចូលដល់ថ្ងៃទី២ហើយ ហើយបេក្ខជនប្រឡងនៅតាមមណ្ឌលនានាក្នុងស្រុកអង្គរជ័យ ខេត្តកំពត បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថាខ្លួននឹងអាចប្រឡងជាប់បាននិទ្ទេសល្អ ដោយសារមានកម្លាំងជំរុញលើកទឹកចិត្តពីថ្នាក់ដឹកនាំ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ និងគ្រួសារ។ សម្រាប់ការឡងថ្ងៃទី១ ពួកគេធ្វើត្រូវបានច្រើន ហើយសង្ឃឹមថាថ្ងៃទី២នេះ ពួកគេនឹងធ្វើឲ្យបានកាន់តែល្អ។







