
អាណាព្យាបាលសិស្សនៅស្រុកអង្គរជ័យ សម្តែងការគាំទ្រយ៉ាងពេញទំហឹងលើការរៀបចំការប្រឡងបាក់ឌុប
កំពត៖ នាថ្ងៃទី១១ ខែសីហានេះអាណាព្យាបាលបេក្ខជនប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងស្រុកអង្គរជ័យ ខេត្តកំពត បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះការរៀបចំការប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរដែនដី។







