
ថ្នាក់ដឹកនាំស្រុកជុំគិរី ជួបពិភាក្សាជាមួយសមាគមតំបន់ទេសចរណ៍ម្លេច
កំពត៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកស្រី ង៉ែត សូរ្យសែង អភិបាលនៃគណៈអភិបាលស្រុកជុំគិរី បានដឹកនាំជំនួបពិភាក្សាការងារជាមួយតំណាងសមាគមតំបន់ទេសចរណ៍ម្លេច និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលើសំណើ សំណូមពរ និងកំណត់ទិសដៅរួមរវាងរដ្ឋបាលស្រុក និងសហគមន៍ តាមរយៈការប្រមូលធាតុចូល និងការពិភាក្សាផ្ទាល់។







