
អភិបាលរងខេត្តកំពត ជួបសំណេះសំណាលក្រុមយុវជន និងពិនិត្យការរៀបចំអាហារថ្ងៃត្រង់ជូនបេក្ខជនប្រឡងបាក់ឌុប
កំពត៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពត បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់សមាជិក សមាជិកា ស.ស.យ.ក ស្រុកទឹកឈូ ក្នុងការចម្អិន និងវេចខ្ចប់អាហារថ្ងៃត្រង់ ដើម្បីចែកជូនដោយឥតគិតថ្លៃដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងទាំង៣ ក្នុងមូលដ្ឋានស្រុកទឹកឈូ ខេត្តកំពត។







