
រដ្ឋបាលក្រុងកំពត ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញវិវាទដីធ្លីនៅសង្កាត់អណ្តូងខ្មែរ
កំពត៖ រដ្ឋបាលក្រុងកំពត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺជុំវិញការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក «Horn News» ពាក់ព័ន្ធនឹងវិវាទដីធ្លីក្បាលដីលេខ 07080405-1612 នៅភូមិដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយបញ្ជាក់ថាជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយ បង្កឱ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។







