
ប្រធានកិត្តិយសសមាគមនារីខេត្តកំពត នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ នៅស្រុកឈូក
កំពត៖ ស្ថិតក្នុងវេលានៃការគង់ចាំព្រះវស្សារបស់ព្រះសង្ឃតាមបណ្តាវត្តអារាមនានាក្នុងខេត្ត ប្រធានកិតិ្តយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកាគ្រប់ថ្នាក់ នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន២ ក្នុងស្រុកឈូក។ ប្រធានកិត្តិយសសមាគមនារីបានបញ្ចាក់ថា ក្រោយប្រទេសទទួលបាននូវសុខសន្តិភាពពេញលេញ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសមានឱកាសច្រើនក្នុងការចូលរួមអភិវឌ្ឍន៍វិស័យពុទ្ធចក្រឱ្យមានការរីកចម្រើនជាលំដាប់។







