
ប្រធានក្រុមប្រឹក្សាខេត្តកំពតណែនាំឲ្យបន្តពង្រឹងសេវាសាធារណៈ និងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដាក់ចេញទិសដៅអនុវត្តបន្ត។ ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានណែនាំឲ្យផ្តោតសំខាន់លើការពង្រឹងប្រសិទ្ធភាពរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។







