
មន្រ្តីសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យថា ពលរដ្ឋមានការយល់ដឹង និងមកទទួលសេវានៅពេទ្យរដ្ឋច្រើន
កំពត៖ មន្រ្តីសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យបានបញ្ជាក់ថា ប្រជាពលរដ្ឋបច្ចុប្បន្នមានការយកចិត្តទុកដាក់ និងយល់ដឹងច្រើនអំពីការថែទាំសុខភាពក្រុមគ្រួសារ ហើយដោយសារការផ្សព្វផ្សាយ និងការការធ្វើកំណែទម្រង់លើវិស័យសុខាភិបាលរដ្ឋឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រជាពលរដ្ឋបាន ងាកមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋច្រើនជាងឆ្នាំមុនៗ។







