
អាជ្ញាធរ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណឯកឧត្តម ទេព ធន ដែលជួយកសាងអគារសិក្សានៅសង្កាត់បឹងទូក
កំពត៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសង្កាត់បឹងទូក ក្រុងបូកគោ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ទេព ធន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ ដែលបានឧបត្ថម្ភការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅសាលាបឋមសិក្សាហារ៉ូតូទទឹងថ្ងៃ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបរិស្ថានសិក្សាក្នុងមូលដ្ឋាន។







