
សាខាសមាគមន៍នារីខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តកំពតនាំយកទៀនចំណាំព្រះវស្សានិងទេយ្យទានប្រគនព្រះសង្ឃក្នុងវត្តចំនួនពីរនាក្រុងបូកគោ
ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ក៏ដូចជារួមចំណែកក្នុងការឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ប្រធានកិត្តិយសសាខាសមាគមន៍នារីខេត្ត និងអភិបាលខេត្តកំពត បាននាំយកទៀនចំណាំព្រះវស្សា រួមជាមួយនឹងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួនពីរស្ថិតក្នុងក្រុងបូកគោ។







