
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពត ចុះពិនិត្យសាលារៀនចំនួនពីរ ដើម្បីរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
កំពត៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពត និងក្រុមការងារ ព្រមទាំងអាជ្ញាធរក្រុងកំពត បានអញ្ជើញចុះពិនិត្យផ្ទាល់នៅមត្តេយ្យសិក្សាសហគមន៍ដូនតោក និងសាលាបឋមសិក្សាមហាសាមគ្គី ក្នុងក្រុងកំពត ខេត្តកំពត តាមរយៈការសិក្សាស្វែងយល់ និងវាយតម្លៃពីតម្រូវការជាក់ស្តែង ដើម្បីរៀបចំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាលារៀនឱ្យកាន់តែមានភាពល្អប្រសើរ បង្កលក្ខណៈងាយស្រួល សុវត្ថិភាព និងលើកកម្ពស់បរិស្ថានសិក្សារបស់កុមារក្នុងមូលដ្ឋាន។







